កិច្ចប្រជុំស្តីពីរៀបចំកម្មវិធី តារាងកេីនឡេីង និងថយចុះ ទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៣ កម្មវិធីត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃ លេីការរៀបចំការគ្រប់គ្រង បញ្ជីសារពេីភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ និងពិធីប្រគល់ ទទួល កុំព្យូទ័រចំនួន ១៥គ្រឿង
ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត បានរៀបចំកម្មវិធី តារាងកេីនឡេីង និងថយចុះ ទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៣ កម្មវិធីត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃ លេីការរៀបចំការគ្រប់គ្រង បញ្ជីសារពេីភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ និងពិធីប្រគល់ ទទួល កុំព្យូទ័រចំនួន ១៥គ្រឿង របស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជូនដល់ ឃុំសង្កាត់ ដេីម្បីគាំទ្រ ការប្រើប្រាស់ប្រព័ន្ធ SARMIS ។
ក្រោមអធិបតីភាព ឯកឧត្តម ចាន់ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត , លោក យិន ប៊ុនអាន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត និង លោក ម៉ុម ថាណូ អនុប្រធាននាយដ្ឋាន គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួម ពីមន្ត្រីរាជការនៅតាមបណ្តាអង្ភភាព មន្ទីរជំនាញ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកំពត ។
ព័ត៌មានទាក់ទង